Sonyទិញផ្តាច់ភាគហ៊ុនEricsson!
ចាប់ពីពេលនេះតទៅលេងមានពាក្យថា Sony Ericsson ទៀតហើយ គឺនៅសល់តែ Sony ប៉ុណ្ណោះ ព្រោះក្រុមហ៊ុន Sony បានទិញផ្តាច់ភាគហ៊ុន Ericsson ៥០% ភាគរយនោះបានទៅហើយ។
ក្រុមហ៊ុន Sony បានចំណាយទឹកប្រាក់ ១,០៥ ពាន់លានផោន ស្មើនឹង ១,៦ ពាន់លានដុល្លារអាមេរិក ដើម្បីទិញយកចំណែកភាគហ៊ុន ៥០%របស់ Ericsson ហើយលទ្ធផលឃើញថា Sony នឹងក្លាយជាម្ចាស់តែម្នាក់គត់លើកិច្ចសហការ Sony Ericsson ចាប់ពីពេលនេះតទៅ។ លើសពីនេះទៀត Sony បានសិទ្ធិគ្រប់គ្រាន់ដើម្បីប្រើប្រាស់ប៉ាតង់មួយចំនួនទៀតដែលទាក់ទងនឹងបច្ចេកវិទ្យាឥតខ្សែ។
បើវាទៅជាអ៊ីចឹងទៅហើយ Sony នឹងធ្វើអ្វីឲ្យកាន់តែអស្ចារ្យដោយរួមបញ្ចូលបច្ចេកវិទ្យាពី Game Console, TV, Tablet និងdevice ផ្សេងៗទៀតទៅក្នុងទូរស័ព្ទ SmartPhone មិនខានទេ។ បើធ្វើបាននោះទូរស័ព្ទ SmartPhone ដែលចេញពី Sony បា្រកដជាមានមុខងារច្រើនគួរឲ្យចាប់អារម្មណ៍ស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់។
ទោះជាយ៉ាងណាដំណើរការនេះនឹងត្រូវបញ្ចប់ជាផ្លូវការនៅខែមករា ឆ្នាំ ២០១២។ តើប្រិយមិត្តចង់ឃើញអ្វីដែលថ្មីពី Sony ទេ? ខ្ញុំក៏ចាំមើលដែរ ចាំមើល Sony នឹងធ្វើអ្វីឲ្យកាន់តែពិសេសលើ SmartPhone របស់ខ្លួនហ្ន ហើយវានឹងអាចប្រកួតប្រជែងជាមួយ iPhone និង Samsung បានអត់?

No comments:
Post a Comment