ចាប់​ពី​ពេល​នេះ​ត​ទៅ​លេង​មាន​ពាក្យ​ថា Sony Ericsson ទៀត​ហើយ គឺ​នៅ​សល់​តែ Sony ប៉ុណ្ណោះ ព្រោះ​​ក្រុមហ៊ុន​ Sony បាន​ទិញ​ផ្តាច់​ភាគហ៊ុន​ Ericsson ៥០% ភាគ​រយ​នោះ​បាន​ទៅ​ហើយ។
ក្រុមហ៊ុន Sony បាន​ចំណាយ​ទឹក​ប្រាក់ ១,០៥  ពាន់លាន​ផោន ស្មើ​នឹង ១,៦ ពាន់លាន​ដុល្លារ​អាមេរិក​ ដើម្បី​ទិញ​យក​ចំណែក​ភាគហ៊ុន ៥០%​របស់​ Ericsson ហើយ​លទ្ធផល​ឃើញ​ថា Sony នឹង​ក្លាយ​ជា​ម្ចាស់​តែ​ម្នាក់​គត់​លើ​កិច្ច​សហការ​ Sony Ericsson ចាប់​ពី​ពេល​នេះ​ត​ទៅ។ លើស​ពី​នេះ​ទៀត Sony បាន​សិទ្ធិ​គ្រប់​គ្រាន់​ដើម្បី​ប្រើប្រាស់​ប៉ាតង់​មួយ​ចំនួន​ទៀត​ដែល​ទាក់​ទង​នឹង​បច្ចេកវិទ្យា​ឥត​ខ្សែ។
បើ​វា​ទៅ​ជា​អ៊ីចឹង​ទៅ​ហើយ Sony នឹង​ធ្វើ​អ្វី​ឲ្យ​កាន់​តែ​អស្ចារ្យ​ដោយ​រួម​បញ្ចូល​បច្ចេកវិទ្យា​ពី Game Console, TV, Tablet និង​device ផ្សេង​ៗ​ទៀត​ទៅ​ក្នុង​ទូរស័ព្ទ SmartPhone មិន​ខាន​ទេ។ បើ​ធ្វើ​បាន​នោះ​ទូរស័ព្ទ SmartPhone ដែល​ចេញ​ពី​ Sony បា្រកដ​ជា​មាន​មុខងារ​ច្រើន​គួរ​ឲ្យ​ចាប់​អារម្មណ៍​ស្រប​តាម​តម្រូវការ​របស់​អ្នក​ប្រើប្រាស់។
ទោះ​ជា​យ៉ាង​ណា​ដំណើរការ​នេះ​នឹង​ត្រូវ​បញ្ចប់​ជា​ផ្លូវការ​នៅ​ខែ​មករា ឆ្នាំ ២០១២។ តើ​ប្រិយមិត្ត​ចង់​ឃើញ​អ្វី​ដែល​ថ្មី​ពី Sony ទេ? ខ្ញុំ​ក៏​ចាំ​មើល​ដែរ ចាំ​មើល Sony នឹង​ធ្វើ​អ្វី​ឲ្យ​កាន់​តែ​ពិសេស​លើ SmartPhone របស់​ខ្លួន​ហ្ន ហើយ​វា​នឹង​អាច​ប្រកួត​ប្រជែង​ជាមួយ iPhone និង Samsung បាន​អត់?